ព័ត៌មានជាតិ

នារីខារ៉ាអូខេស្រស់ស្អាត់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ក្រោយឆែករកឃើញសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីយប់ ចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
សមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋាន ប្រទះឃើញស្រី្តជាជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZomerX ពណ៌ខ្មៅលាយទឹកក្រូច បិទស្កុតពណ៌បៃតង ក៏បានឆែកឆេរ ឃើញមានថ្នាំញៀនជាច្រើនកញ្ចប់ រួចការឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ភឺន សាអ៊ីម ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរនារីខារ៉ាអូខេ សា្នក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក ZomerX ស្លាកលេខ ភ្នំពេញ 1FZ-4798 ពណ៌ខ្មៅលាយទឹកក្រូច បិទស្តុតពណ៌បៃតង
-ក្រាមពណ៌សថា្លចំនួន ៥កញ្ចប់ធំល្មម និង០១កញ្ចប់តូច សង្ស័យជាថ្នាំញៀន
-ថង់សម្រាប់ច្រកថ្នាំញៀនជាច្រើនថង់
-ទូរស័ព្ទចំនួន ៣គ្រឿង៖
-ម៉ាកសាំសុង ១គ្រឿង
-ម៉ាកហូវ៉ែ ១គ្រឿង
-ម៉ាកចុចពិល ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់