ព័ត៌មានជាតិ

រថយន្តដឹកស្វាយបើកបុករថយន្តដឹកអំពៅចតស្ងៀម ៣គ្រឿង បណ្ដាលឲ្យតៃកុងស្លាប់ និងព្រូរងរបួស នៅស្រុកឱរ៉ាល់

កំពង់ស្ពឺ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទីយប់ លើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត៧៧-៧៨ ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត។

រថយន្តម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ ភ្នំពេញ 2466 ដឹកស្វាយបើកបរដោយឈ្មោះ ខុន ស្រឿន អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែក៣
ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងអ្នករួមដំណើ(ព្រូឡាន)ឈ្មោះ ផៃ ភ័ស្ស ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រងរបួសស្រាល ធ្វើដំណើរពីលិចទៅកើត ពេលទៅដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយឡានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E -8069 (ដឹកអំពៅ)បើកបរដោយឈ្មោះ សុខ ឡេង អាយុ ៣៧ឆ្នាំ រុញទៅបុកចំពីក្រោយឡានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-0835 (ដឹកអំពៅ) បើកបរដោយឈ្មោះ ម៉ុត ដេត អាយុ ៤២ឆ្នាំ បានរុញទៅបុកចំពីក្រោយឡានមួយផ្សេងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានផ្លាកលេខ (ដឹកអំពៅ) បើកបរដោយឈ្មោះ ចាវ កុសល ចំណែកឡានចំនួន ០៣គ្រឿង ខូចខាតផ្នែកមុខទាំងស្រុង។

ក្រោយពេលកើតហេតុរថយន្តចំនួន ៤គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកឪរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុ៖ ឡានទាំង ៣គ្រឿង ឈប់នៅលើផ្លូវមិនបានដាក់ភ្លើងសញ្ញា ៕

មតិយោបល់