ព័ត៌មានជាតិ

ជនជាតិឡាវម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរសារធាតុញៀនចំនួន ៤គីឡូក្រាម ឆ្លងដែនពីឡាវមកកម្ពុជា

ភ្នំពេញ: អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ។

នៅវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ដឹកនាំដោយលោកឧ.ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា(តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សែងចន្ទ័ ដួងចៃ (SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិ ឡាវ Passport : PA 0211509

វត្ថុតាងចាប់យក៖ សារធាតុញៀនមេតំហ្វេតាមីន(ICE) ៤កញ្ចប់ធំ ទម្ងន់ ៤គីឡូក្រាម ៕

មតិយោបល់