ផ្ទះ ព័ត៌មានជាតិ បុគ្គលិកក្រុម...

បុគ្គលិកក្រុមហ៊ុនEON2 បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តក្រឡុកស៊ីម៉ង់បុកពីក្រោយ បណ្ដាលឲ្យក្មេងស្រីសិស្សសាលាម្នាក់របួសធ្ងន់

0

ភ្នំពេញ: នៅវេលាម៉ោង១១ និង ៤០នាទី ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចមុខវិទ្យាល័យជាស៊ីមជ្រោយចង្វារ ផ្លូវភ្លោះវិទ្យាល័យ ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូម៉ាក គប់ជ្រុង ពាក់ផ្លាកលេខ ភ្នំពេញ 1HM-6105 បើកបរដោយ ឈ្មោះ គ្រុយ សុភាព ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ ធ្វើការក្រុមហ៊ុនEON2 ស្នាក់នៅផ្លូវ វត្តចាស់ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រងរបួលស្រាល អ្នករួមដំណរឈ្មោះ លាង ចន្ថា ភេទស្រី អាយុប្រហែល ១៤ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើធ្វើការបត់ឆ្វេងក៏ត្រូវរថយន្តម៉ាក ហិណូ ក្រឡុកស៊ីម៉ង់ ពាក់ផ្លាកលេខ ភ្នំពេញ 5A-0979 បើកបរដោយ ឈ្មោះ ម៉ង សុជា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បុកពីក្រោយបណ្ដាលឲ្យកិនចំក្មេងស្រីរបួសបាក់ភ្លៅនិងត្រគៀកឆ្វេង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាសវែងយករថយន្តនិងម៉ូតូខាងលើទៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់