ព័ត៌មានជាតិ

សង្ស័យអត់លុយទិញសារធាតុញៀនសេព ឆបោកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិមានជោគ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ឆបោកម៉ូតូឈ្មោះ ទឹម សំអូន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ សេង សុខ(ហៅរាជ) ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់សារធាតុញៀន)។
២/ឈ្មោះ កែវ សុខលាភ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

មតិយោបល់