ព័ត៌មានជាតិ

លែងមែនទែនហើយ! យានយន្តជាង១០០គ្រឿង ត្រូវមន្ត្រីនគរបាលចាប់ផាកពិន័យ

ព្រះសីហនុៈ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានចុះរិតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើផ្លូវមិត្តភាព ត្រង់ចំណុចអូរទី១ ស្ថិតភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

លទ្ធផលរកឃើញយានយន្តល្មើសចំនួន១៣០គ្រឿង
-ម៉ូតូសរុបចំនួន៨៧គ្រឿង (អត់មួក៦៦គ្រឿង,អត់កញ្ចាក់១៧គ្រឿង,គ្មានផ្លាកលេខ៤គ្រឿង)
-រថយន្តសរុបចំនួន៤៣គ្រឿង (ធុនធំ២៥គ្រឿង,ធុនតូច១៨គ្រឿង,មិនពាក់ខ្សែក្រវ៉ាត់៣៤គ្រឿង,រលុបឬបាក់លេខ៧គ្រឿង,គ្មានឯកសារដើម៨គ្រឿង,គ្មានបណ្ណបើកបរ៣គ្រឿង, បណ្ណបើកបរខុសប្រភេទយាន៣គ្រឿង,គ្មានឈៀក១គ្រឿង)។
-ចេញបង្កាន់ដៃបង់ប្រាក់ចំនួន១៣០បណ្ណស្មើនឹងចំនួន៤,៧៥៥,០០០រៀល៕

មតិយោបល់