កំពង់ឆ្នាំងៈ កាលពីល្ងាចថ្ងៃទី៨នឹងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះកំលាំងអធិការដ្ឋានសហការណ៍ជាមួយកំលាំង
ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនជនសង្ស័យ ២នាក់ដែលបានធ្វើសកម្មភាព
លួចកាច់កយកម៉ូតូចំនួន ៣គ្រឿងជាបន្តបន្ទាប់កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩គឺនៅក្នុងមន្ទីរអប់រំ១គ្រឿងនៅចំណុច
ផ្ទះអភិបាលរងខេត្តក្នុងភូមិស្រែព្រីង ១គ្រឿងនឹងនៅចំណុចផ្ទះភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង១គ្រឿង ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ យ៉ាំ វិចិត្តិ ហៅ តូ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ
ទី២ឈ្មោះ សេង គឹមហាន រស់នៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ។
ចំពោះម៉ូតូ២គ្រឿងដែលមុខជនសង្ស័យលួចនៅមន្ទីរអប់រំនឹងនៅចំណុចផ្ទះអភិបាលរងខេត្ត ភូមិស្រែព្រីង គឺ
ជនសង្ស័យជាមុខសញ្ញានេះបានយកទៅលក់នៅភ្នំពេញ បានតំលៃ៩០០ដុល្លារួចត្រឡប់មកវិញក៏បន្តទៅ
លួចយក ម៉ូតូម៉ាកឌូក១គ្រឿងទៀតនៅចំណុចផ្ទះភូមិផ្សារលើ ក្នុងថ្ងៃដដែល តែត្រូវបានកំលាំង
ប៉ូលិសនិងប៉េអឹមដេញប្រម៉ាញ់ ក៏យកទៅផ្លុងចោលនៅចំណុចខាងក្រោយអង្គភាពស៊ីម៉ាក់ស្ថិតក្នុងឃុំស្រែថ្មី
ស្រុករលាប្អៀរ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់