ព័ត៌មានជាតិ

ជាងសំណង់ និងម៉ាស៊ីនត្រជាក់ ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ករណីជួញដូរ និងប្រើប្រាស់

កោះកុងៈ នៅវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញអាវុធហត្ថក្រុង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមាចំនួន ១៨នាក់ រថយន្ត ៤គ្រឿង ម៉ូតូ១គ្រឿងដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងមានការសម្រនសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្លូវចូលប៉ុស្តិ៍ប៉ូលិសព្រុំដែនគោក ស្ថិតភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្រី០១នាក់

១/ឈ្មោះ ហ៊ីង ធារ៉ា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
២/ឈ្មោះ ង៉ែត កំសត់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៣/ឈ្មោះ សេង ពិសិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ មានទីលំនៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤/ឈ្មោះ រិត សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅស្នាក់នៅលើទូកនៅភូមិចាំយាម ឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៥/ឈ្មោះ យ៉េត ធឿង ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

វត្ថុតាងចាប់យករួមមាន៖
-ម៉ាទឹកកកចំនួន ០៨ កញ្ចប់ ស្មើ១០៧.១១g
-ទូរស័ព្ទចំនួន ៤គ្រឿង
-ម៉ូតូ០២គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង
-ដែកឆាប០១ដើម
-អត្តសញ្ញាណបណ្ណខែ្មរ០២សន្លឹក
-កាតវិង១សន្លឹក និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

មតិយោបល់