ភ្នំពេញៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីទីរំលងអាធ្រាត្រ ករណីអំពើប៉ុនប៉ងលួច (យកម៉ូតូ) ចំណុចផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ ព្រំ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ ម៉ុត ធាវី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក៖
-ដែកចុងស្រួចចំនួន០១ដើម
-សោទីបលេខ០៨ចំនួន០១ដើម
-ដែកលួស សរសៃចំនួន០២កំណាត់
-កូនសោរម៉ូតូ ចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកឆាលី ពណ៌ខៀវ លេខម៉ាស៊ីន 3502389 គ្មានផ្លាកលេខ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព ) ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
មតិយោបល់