ព័ត៌មានជាតិ

បុរសម្នាក់ទៅឆក់ត្រីបែរជាខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗ

កណ្តាល: បុរសម្នាក់ទៅឆក់ត្រីបែរជាខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ ទីតាំងកើតហេតុ ស្ថិតក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅមុនេពេលកើតហេតុជនរងគ្រោះបានចេញទៅឆក់ត្រី ប៉ុន្តែ បែរជាឆ្លងចរន្តទើបឆក់ជាខ្លួន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់