ព័ត៌មានជាតិ

រថយន្តបត់មិនបើកភ្លើងស៊ីញ៉ូ​ បណ្តាលឲ្យម៉ូតូកង់បី១គ្រឿង បុកពីក្រោយពេញទំហឹង រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ​ នៅវេលាម៉ោងប្រមាណ១១និង៣២នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តម៉ាកហ្វត ១គ្រឿង បត់ស្ដាំមិនបើកភ្លើងស៊ីញ៉ូ បណ្តាលឲ្យម៉ូតូកង់បី១គ្រឿង បើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកកង់បីគាបជាប់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាក ហ្វត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-3068 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ លុះបើកបរមកដល់ចំណុចកើតហេតុ បានបត់ស្ដាំមិនបើកភ្លើងស៊ីញ៉ូ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ ព្រៃវែង 1Q-4095 ធ្វើដំណើរមកពីក្រោយខណៈស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្ត ពេញទំហឹង បណ្ដាលឲ្យគាបជាប់ម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ធ្ងរ ត្រូវពលរដ្ឋជួយគាស់យកចេញបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់៕

មតិយោបល់