ព័ត៌មានជាតិ

មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអាធ័ម នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅម៉ោង២ និង ២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបុរសម្នាក់ឡើងផ្សាសំយាបផ្ទះប្រជាពលរដ្ឋ តែអកុសលឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់មួយរំពេច។

ក្រោយពីកើតហេតុ សាច់ញ្ញាតិបានដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតភ្លាមៗ មិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទេ៕

មតិយោបល់