ព័ត៌មានជាតិ

ផ្ទះ​ប្រណិត​ដែល​មាន​រូបរាង​ដូច​ជា​យាន​អវកាស​

​តើ​លោកអ្នក​ចង់​បាន​វីឡា​ដែល​មាន​រូបរាង​ដូច​យានអវកាស​ដែរ ឬទេ​? ចង់​បាន​ផ្ទះ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​បែប​នេះ​មនុស្ស​ធម្មតា​គឺ​មិន​អាច​ទៅរួច​នោះទេ ប៉ុន្តែ​ចំពោះ​តារាង​ម៉ូ​ដែល​ម្នាក់​ពិតជា​មាន​សំណាង ព្រោះ​មិត្ត​ប្រុស​របស់​នាង​ដែល​ជា​មហាសេដ្ឋី Vladislav Doronin បាន​សាងសង​ផ្ទះ​ដល់​មាន​តម្លៃ​ថ្លៃ​នេះ​សម្រាប់​នាង​រស់នៅ​។ ផ្ទះ​ដែល​មាន​សណ្ឋាន​ដូចជា​យានអវកាស​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទីក្រុង​ម៉ូស្គូ នៃ​ប្រទេស​រុស្ស៊ី និង​រចនា​ដោយ​ស្ថាបត្យក​រ Zaha Hadid ។ បរិវេណ និង​ផ្ទះ​នេះ​ទាំងមូល​មាន​ទំហំ ២៦៥០ ម៉ែត្រការ៉េ មាន​កន្លែង​បរិភោគ​អាហារ ព្រម​ទាំង​កន្លែង​ទទួលភ្ញៀវ​ពោរពេញ​ទៅដោយ​ផាសុខភាព​។ ជាពិសេស​ផ្ទះ​នេះ​មាន​កម្ពស់ ២២ ម៉ែត្រ​ផុត​ឡើង​ចំ​កណ្តោល​ព្រៃ​ធម្មជាតិ ងាយស្រួល​ក្នុងការ​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​ជុំរិញ​តំបន់​នេះ​៕
2014-03-08_094113

2014-03-08_0940592014-03-08_094045

មតិយោបល់