ព័ត៌មានជាតិ

Updated៖ករណីអគ្គីភ័យនៅចំណុចរោងចក្រ8star sportswear Ltdនិង រោងចក្រកាត់ដេរសម្លៀកបំពាក់ Morica Industry Co​ Ltd

ភ្នំពេញ: នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក នៅចំណុចរោងចក្រ
8star sportswear Ltd ស្ថិតនៅក្នុងដីឡូត៍ លេខ០១៧៦ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ Morica Industry Co.Ltd ដែលមាន
មានទីតាំង ស្ថិតនៅដីឡូត៍ លេខ៨៨
ផ្លូវលេខ៣០CC ក្រុមទី០៥ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

-ថៅកែរោងចក្រ8star ឈ្មោះឆៃ ប៊ុន ស៊ឹង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ ម៉ាឡេស៊ី ប្រភេទសំណង់ ថ្មប្រក់សង្ក័សី អាគារមានទំហំ៨០០០ម៉ែត្រការ៉េ
(អាគារខូចខាត50m×10m)។
~ តំណាងរោងចក្រ ម៉ូរីកា ឈ្មោះ ស្រី ប៉ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ប្រភេទ សំណង់ ថ្មប្រក់សង្ក័សី មានទំហំ សរុប(60m×80m) ។
មូលហេតុ ÷ កំពុងស្រាវជ្រាវ ។
ដោយមានការអន្តរាគមន៍ របស់អាជ្ញាធរមូលដ្ឋាននិងប្រើប្រាស់រថយន្តអគ្គីភ័យ
សរុបចំនួន៤៦គ្រឿង÷
១រថយន្តអគ្គីភ័យ ក្រសួងមហាផ្ទៃ ចំនួន០៦ គ្រឿង ប្រើប្រាស់ទឹក៣០ ឡាន ស្មើនិង ១២០ម៉ែត្រគូប។
២ រថយន្តអគ្គីភ័យ អហ រាជធានីភ្នំពេញ
ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹក៣០ ឡាន
ស្មើនិង១២០ម៉ែត្រគូប។
៣រថយន្តអគ្គីភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹក១០ ឡាន ស្មើរ និង៤០ម៉ែត្រគូប។ ។
៤រថយន្តអគ្គីភ័យទីក្រុងកោះពេជ្រ ០៣គ្រឿងប្រើប្រាស់ទឹក៣០ឡាន ស្មើនិង១២០ម៉ែត្រគូប។
៥រថយន្តអគ្គីភ័យទីក្រុងជ្រោយចង្វារ ០៥ គ្រឿងប្រើប្រាស់ទឹក៥០ ឡាន ស្មើនិង ២០០ម៉ែត្រគូប។
៦រថយន្តអគ្គីភ័យបុរីសង្ឃឹមថ្មី ០២គ្រឿង
ប្រើប្រាស់ទឹក២០ឡាន ស្មើនិង៨០ម៉ែត្រគូប។
៧រថយន្តអគ្គីភ័យកងពលតូច(ង៧០) ចំនួន០៣គ្រឿង ប្រើទឹក ៣០ឡាន ១២០គូប។
៨រថយន្ត ការិយាល័យ អគ្គីភ័យ ចំនួន២៣
គ្រឿង ប្រើប្រាស់ទឹក២៣០ ឡាន ស្មើនិង ៩២០ម៉ែត្រគូប។
គ្រប់គ្រងបាន១០០% នៅវេលា ម៉ោង២៣និង០០នាទី នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់