ព័ត៌មានជាតិ

មិនគួរធ្វើបែបនិងទេចុះបើគ្រោះថ្នាក់ដល់អ្នកដទៃគិតយ៉ាងណា!

ភ្នំពេញ:រថយន្ត CAMRY ពាក់ស្លាកលេខភ្នំពេញ 2K-6622 ប្តីប្រព្ធឈ្លោះប្រកែកគ្នាប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់បណ្តាលឲ្យរងការខូចខាត ជ្រុះស្លាកលេខ ហើយបើកគេចបាត់ស្រមោលកាលពីវេលាម៉ោង១១និង៣០នាទីយប់៨ខែកុម្ភ:ឆ្នាំ២០២០តាមបណ្តោយ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធមួយគូរបើករថយន្តកាមរី ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2X 6622 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានឈ្លោះប្រកែកគ្នាខណ:មកដល់ចំនុចកើតហេតុខាងលើស្រាប់តែប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តបណ្ដាលឲ្យមកខាងឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះពេញទំហឹងបណ្ដាលឲ្យរុញទៅបះរថយន្តកាមរីបាឡែនមួយគ្រឿងដែលចតក្នុងផ្ទះរងការខូចខាត ហើយរថយន្តបង្ករយែថយក្រោយ រួចបើករត់គេចបាត់បន្សល់ធ្លាក់កាងមុខជាប់ជាមួយស្លាកលេខ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានថតជុំកើតហេតុទុកជាភស្តុតាង និងយកស្លាកលេខរថយន្តយកទៅអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រាប់ម្ចាស់ផ្ទះឲ្យទៅដាក់ពាក្យបណ្ដឹង៕

មតិយោបល់