កណ្តាលៈ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២និង៣០ នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯមបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញា
ករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)
កាលពីថ្ងៃទី០៨ កុម្ភះ ឆ្នាំ២០២០ប្រព្រឹត្តនៅខណ្ឌដូនពេញរាជធានីភ្នំពេញ
កិច្ចប្រតិបត្តិការយើងឃាត់បានមុខសញ្ញាជនសង្ស័យ០១នាក់ឈ្មោះវុទ្ធី វណ្ណនុត ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស
ទីលំនៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុងស្រុកល្វាឯម ខេត្តកណ្ដាល
វត្ថុតាងចាប់យក
១_ម៉ូតូចំនួន០១ គ្រឿង ម៉ាក់ scoopy ពណ៌សឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ1 HV 5958
២_ទូរស័ព្ទដៃមួយគ្រឿងម៉ាក oppo
ក្រោយកិច្ចប្រតិបត្តិការជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនផ្នែកនគរបាលយុត្តិធម៌ខណ្ឌដូនពេញជាម្ចាស់ករណី ៕


មតិយោបល់