ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបានប្រទះឃើញស្រ្តីម្នាក់ ជិះម៉ូតូឌុបមកបម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បារអំពៅ។
ហេតុការណ៍កើតឡើងវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្រ្តីខាងលើ ជិះម៉ូតូឌុបមកដល់លើស្ពាន ក៏បម្រុងលោតទឹកដើម្បីសម្លាប់ តែត្រូវបានប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មានជួយឃាត់ទាន់ពេលវេលា។ ក្រោយមក រូបនាងក៏បានត្រលប់ទៅផ្ទះរបស់បងប្អូនវិញផងដែរ៕
https://youtu.be/pzrhn55gKu0


មតិយោបល់