ព័ត៌មានជាតិ

ប្រម៉ា​ត់​ប្រ​ម៉ង់ ជា​អ្វី មាន​តាំងពី​សម័យ​ណា​?

​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​១៩៩៤ ឬ​១៩៩៥ តែង​មាន​ផ្អើល​ថា មានប្រ​ម៉ាត់​ប្រ​ម៉ង់ ដើរ​ចាប់​មនុស្ស ជាដើម តែ​មិន​ដឹង​វា​ជា​ករណី​ពិតប្រាកដ ឬ​យ៉ាងណា​នោះទេ​។ សូម្បី​តែ​រហូតមកទល់​ពេលនេះ ភាពល្បីល្បាញ​នៃ​ពាក្យ ប្រម៉ា​ត់​ប្រ​ម៉ង់ គឺ​មាន​ត្រឹមតែ​ឈ្មោះ ហើយ​មិនដឹងថា ជា​ករណី​ពិត ឬ​យ៉ាងណា​នោះឡើយ​។ តាមពិត​រឿងនេះ មិនមែន​កើត​មាន​តែ​ក្នុងសម័យ​ក្រោយៗ​នេះឡើយ គឺ​វា​កើតមាន​តាំងពី​ក្នុង​សម័យ​អង្គរ​មក​ម្ល៉េះ​។​

​យោងតាម​កំណត់ហេតុ​របស់ ជីវ​តាក្វាន់ ដែល​ជា​ប្រតិភូ​ប្រទេស​ចិន បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា នៅ​ចុង​សតវត្ស​ទី​១២ បាន​កត់ត្រា​ពី​ប្រវត្តិ​រឿងរ៉ាវ ដែល​ទាក់ទង​ទៅនឹង ប្រមាត់​ប្រមង់ ដោយ​បង្ហាញ​ថា ប្រមាត់​ប្រមង់ មាន​ពិតមែន កាលពី​អតីតកាល​។​

​កាលពីមុន ឱ្យតែ​ដល់​ខែ​ទី​៨ គេ​តែង​ធ្វើការ​ចាប់​មនុស្ស​យក​ប្រមាត់ ព្រោះ​ស្តេច​ក្រុង​ចម្បា ក្នុង​មួយ​ឆ្នាំ គេ​សុំ​យក​ប្រមាត់​មនុស្ស​មួយ​ថូ ដែល​មាន​ចំនួន​រាប់ពាន់​។ នៅក្នុង​ពេល​យប់ គេ​ចាត់​ពួក​អ្នក​យក​ប្រមាត់ (​ប្រមាត់​ប្រមង់​?) ដើរ​ទៅ​តាម​ផ្លូវ​នានា នៅតាម​ទីក្រុង និង​ក្នុងភូមិ​។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែរ​ចង​ក្បាល​អោយ​ជាប់ ហើយ​យក​កូនកាំបិត​ចាក់​ក្រោមខ្លៀ​កខាង​ស្តាំ ខ្វះ​យក​ប្រមាត់​ដាក់​ក្នុង​ថូ លុះត្រាតែ​បាន​ពេញ​ចំនួន ទើប​គេ​យក​ទៅ​ថ្វាយ​ស្តេច​ក្រុង​ចម្បា​។ ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​នៃ​ជនជាតិ​ចិន​ទេ​។​

​ពីព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​នឹង​គេ ក៏​បណ្តាលអោយ​ស្អុយរលួយ​ខូច​ប្រមាត់​នៅក្នុង​ថូ លែង​ប្រើការ​បាន​ទាំងអស់ លុះ​ពេល​ក្រោយមក គេ​លែង​មាន​ការដើរ​ចាប់​យក​ប្រមាត់​ទៀតហើយ ហើយ​គេ​ចាត់​មន្ត្រី​ដោយ​ឡែក សំរាប់​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​អំណាច​ខ្លួន ដែល​តាំង​អោយនៅ​ជាយក្រុង​ក្បែរ​ទ្វារ​ខាងជើង​៕
https://i1272.photobucket.com/albums/y389/domneng/img_0651_zps9d746bf2.jpg
​ប្រភព​៖​កំណត់ហេតុ​ជីវ​តាក្វាន់​

មតិយោបល់