ព័ត៌មានជាតិ

បុរសម្នាក់ធ្វើសកម្មភាពលួចកាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោ៧ និង ៣០នាទី ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលក់ភេជ្ជ:លេខ៤៧ ផ្លូវ៩២ ស្ថិតភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាបូប។

ជនសង្ស័យឈ្មោះ ចាន់ អេងឡុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ គឹម សាយ ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ រស់នៅផ្ទះលេខ៤៧ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

វត្ថុតាងដកហូតបាន៖
-កាបូបស្ពាយ១ មានលុយខ្មែរ៧៣០.០០០រៀល ជារបស់ជនរងគ្រោះ
-ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ចាម 1U-8425 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់