ក្រចេះ: នៅវេលាម៉ោង ៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបង្កឡើងដោយខ្លួនឯង បើកបររថយន្តក្រឡាប់លើផ្លូវជាតិ ចំណុចអង្ក្រង ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល)ចន្លោះគីឡូម៉ែត៣០៩-៣១០ បណ្ដាលឲ្យស្លាប់ មនុស្សម្នាក់ ប្រុសនិងអ្នករួមដំណើរម្នាក់របួសស្រាល។
មូលហេតុ៖ អ្នកបើកបរ ងងុយដេក បើករថយន្តធ្លាក់ផ្លូវក្រទ្បាប់ និងមិនដាក់ខ្សែក្រវ៉ាត់ ហើយខ្ទៀតចេញពីកាប៊ីនរថយន្ត បណ្តាលឲ្យក្បាលរថយន្ត សង្កត់ពីលើតៃកុងស្លាប់និងកន្លែងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់