ព័ត៌មានជាតិ

ករណីបុរសម្នាក់បើករថយន្តហើយជាន់ហ្រ្វាំង បណ្ដាលឲ្យក្រឡាប់ មនុស្សស្លាប់​ និងរងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី ស្ថិតតាមបណ្ដោយផ្លូវលេខ១៣២ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង(រថយន្តក្រឡាប់ដោយខ្លួនឯង)។

រថយន្តមួយគ្រឿងម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្តាល 2C-1198 បើកបរដោយឈ្មោះ រ៉េត នរាជ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃរៃ ឃុំព្រៃរៃ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ដែលបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ បានជាន់ហ្រ្វាងរួចរេចង្កូតក្រឡាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រពាំងក្រញូង សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់