ភ្នំពេញៈ ប្ដីប្រពន្ធមួយគូ បើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនមានអ្នករបួសនោះទេ។
ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ១២និង៣០នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខអគ្គបញ្ជាការកងទ័ពជើងគោក ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញប្ដីប្រពន្ធ២នាក់ បើករថយន្ត១គ្រឿង ម៉ាក TOVOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB -3929 ធ្វើដំណើរពីលិចទៅកើតបោះពួយយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករបួសទ្បើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញ មិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់ រងរបួស ព្រមទាំងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យម្ចាស់ ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់