ព័ត៌មានជាតិ

ផ្អើលទាំងថ្ងៃ! អគ្គិភ័យឆាបឆេះរថយន្តស៊ាំយ៉ុង របស់ក្រុមហ៊ុន KWTF

កំពង់ធំៈ កាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2U2950 របស់ក្រុមហ៊ុន KWTF លើវិថីតេជោមាស ស្ថិតភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អ្នកបើកបររថយន្តឈ្មោះ សុ ផាដែន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិភ្នំពេញ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុ៖ បណ្តាលមកពីឆ្លងខ្សែអាគុយ។

សម្ភារៈខូចខាត៖ ឆេះរថយន្តតិចតួចនិងសម្ភារមួយចំនួន។

ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន០១គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេដោយប្រជាពលរដ្ឋពន្លត់ទាន់ពេល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់និងប្រើប្រាស់ប្រព័ន្ធទឹកសុវត្ថិភាពផ្សារកំពង់ធំអស់ចំនួន០៣គុបរលត់ទាំងស្រុង៕

មតិយោបល់