ព័ត៌មានជាតិ

ចប់ហ្មង! បន្តរកឃើញ ទឹកក្រូចដបជ័រ,​ ស្រាបៀដប​ ,កាហ្វេកំប៉ុង , នំស្រួយក្មេង​ និងមីកញ្ចប់ សរុបជាច្រើនមុខខូចគុណភាព!​

ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុនឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកឈឹម​ វាសនា ប្រធានសាខា​ និងសហការីបានចុះត្រួតពិនិត្យទំនិញដាក់តាំងលក់តាមផ្សារប៉ាហ៊ីនិងគេហដ្ឋាន និងធ្វើតេសបឋមលើម្ហូបអាហារសសៃគុយទាវប្រហិតសាច់គោ។ ល។ ស្ថិតក្នុងភូមិអូរតាពុកសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ បានរកឃើញទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់រួមមានទឹកក្រូចដបជ័រ​ ស្រាបៀដប​ កាហ្វេកំប៉ុងនំស្រួយក្មេង​ មីកញ្ចប់​ ចំនួន៨៩គីឡូក្រាម​ យកមករក្សារទុកនៅស្នាក់ការ​ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់