កំពង់ធំៈ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ត្រង់ចំណុចភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។
ហេតុការណ៍នេះ បានបណ្តាលឲ្យរបួសមនុស្ស ០៣នាក់ (ធ្ងន់ម្នាក់) និងខូចម៉ូតូ ០១គ្រឿង។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ រតនៈគីរី 3A-0058 បើកបរដោយឈ្មោះ មេស ហើម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជាំត្រាច ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ (មុខរបរបើកបររថយន្ត) ធ្វើដំណើររឿងពីជើងទៅត្បូង បានបត់ឆ្វេងុំមិនប្រយ័ត្ន ត្រូវម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1I-6350 ធ្វើដំណើរពីត្បូងទៅជើងជិះបុក បើកបរដោយឈ្មោះ កែវ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ របួសស្រាល (ពាក់មួកសុវត្ថិភាព)។
ចំណែកអ្នករួមដំណើរចំនួន០២នាក់ ត្រូវជាប្រពន្ធ និងកូន៖
១-ប្រពន្ធឈ្មោះ វ៉ាន់ ឡុង អាយុ២១ឆ្នាំ មុខរបរកម្មករ របួសស្រាល (ពាក់មួកសុវត្ថិភាព) ។
២-កូនឈ្មោះ បេន យូប៊ី ភេទប្រុស អាយុ០២ឆ្នាំ របួសធ្ងន់ផ្នែកក្បាល។
ក្រោយកើតហេតុ បានចុះវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកតាំងគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ដោយទ្បែកអ្នកបើករថយន្ត ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីសួរបំភ្លឺ។
មូលហេតុបឋមបង្កដោយ៖
-អ្នករបើកបរថយន្ត បត់ឆ្វេងមិនប្រយ័ត្ន។
-អ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន នៅចំណុចផ្លូវមានស្លាកសញ្ញាលេខបូក៕
មតិយោបល់