ព័ត៌មានជាតិ

បុរសម្នាក់បើកគោយន្តច្នៃលឿនពេក ជ្រុលចង្កូតក្រឡាប់លើខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ

រតនគិរី: កាលពីវេលាម៉ោង ៨ និង ២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតភូមិបញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី មានករណីបុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវគោយន្តច្នៃសង្កត់ពីលើ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែ។

មូលហេតុ៖ អ្នកបើកបរលឿនខ្វះការប្រុងប្រយ័ត្នជាមុនទើបបណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះហើយមិនមានប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវនោះទេ។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានចុះដល់ទីតាំង ស្ទូចយកជនរងគ្រោះចេញពីកន្លែងកើតហេតុនិងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គីរឹបអូស យកទៅរក្សាទុកដើម្បីឲ្យសាច់ញាតិមកទទួល៕

មតិយោបល់