ព័ត៌មានជាតិ

រន្ធត់! រថយន្តក្រុងក្រុមហ៊ុនជីអេសធី បុកម៉ូតូ បណ្តាលឲ្យបុរសជាយោធាម្នាក់ស្លាប់នៅនឹងកន្លែង

សៀមរាបៈ លោកអធិការស្រុកវ៉ារិន បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តក្រុង បណ្តាលឲ្យបុរសជាយោធាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទាយវរសេនាតូចលេខ៤០៨ ភូមិត្រពាំងក្រសាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

មុនពេលកើតហេតុ គេឃើញមានរថយន្តក្រុង ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ3C-6929 របស់ក្រុមហ៊ុនជីអេសធី ទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់រត់គេចខ្លួនបាត់ លុះមកដល់ចំណុចកើតហេតុម៉ូតូវេវ ពណ៌ខ្មៅគ្មានស្លាកលេខ ជិះដោយឈ្មោះ អេន ឡា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទាហ៊ានលេខ៤០៨ ឋានន្តរសក្ដិនាយចំណង់ តួនាទីប្រធានខ១២ភាគីជាយោធា ស្នាក់នៅក្នុងបន្ទាយវរសេនាតូច៤០៨ ទាំងគ្រួសារ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យ វត្ថុតាងរថយន្តនឹងម៉ូតូនាំយករថយន្តស្ទូចយកមករក្សាទុកនៅប៉ុស្តិ៍ស្រែណូយបណ្តោអាសន្ត៕

មតិយោបល់