ព័ត៌មានជាតិ

មនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល ករណីម៉ូតូបុកម៉ូតូ នៅស្រុកស្វាយទាប

ស្វាយរៀង: នៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣១៧ ភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FK-0914 ពីត្បូងទៅជើងបើកបរដោយឈ្មោះ វី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរសំណង់រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឥប ទុំ ភេទប្រុស អាយុ ៣៥ឆ្នាំ រងរបួសស្រាល មុខរបរកម្មកររោងចក្រ រស់នៅភូមិប្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ អ្នករួមដំណើរឈ្មោះ ឆោម សុភា អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ មុខរបរកម្មរោងចក្រ(អ្នកទាំង ២ជាប្ដីប្រពន្ធ)។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ចំណែកវត្ថុតាង​ សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់