ព័ត៌មានជាតិ

Update៖ គ្រាន់តែរឿង មាន់ជុះអាចម៍ដាក់ក​ន្លែងដេកសោះ យកកាំបិតចុងស្រួច ចាក់សម្លាប់មិត្តភក្តិខ្លួនឯង…

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦និង៥០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចភូមិអូរសំព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត។

ជនសង្ស័យឈ្មោះ សៀង វិន ហៅខួច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយជយ័ ឃុំបន្ទាយជ័យ ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយជ័យ។

ដំណើររឿង៖ អំទ្បុងពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ប្រើអំហិង្សា ដោយជនសង្ស័យ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ត្រូវជាមិត្តភក្តិ និងជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ជាមួយគ្នា បណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ បណ្តាលមកពីមាន់ជុះអាចម៍ ដាក់កន្លែងដេក។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លូនបាត់១យប់ លុះព្រឹកទ្បើងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងវេលា ០៧និង៣០នាទីព្រឹក សមត្ថកិច្ច បានធ្វើសកម្មភាពស្រាវជ្រាវ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ នៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់