ព័ត៌មានជាតិ

ភ្លើង​ប្រចណ្ឌ​ដល់ក​ក្លាយ​ឃាតករ​សម្លាប់​ប្រពន្ឋ​ឯង​

​ខេត្ត​កណ្តាល​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អណោធ​អ​ធ័ម ខណៈ​ដែល​ប្តី​កំណាច​អប្រីយ៍​លើកដៃ​កាប់​ប្រពន្ធ ដែល​រួមរស់​ជា​គ្នា​អស់​ច្រើន​ឆ្នាំ​មកហើយ​បណ្តាល​អោយ​លិត​ជង្គង​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​ក្រោមផ្ទះ​វេលា​ម៉ោង​១០.៣០​នាទី​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១៥​។ មន្ត្រី​នគ​បាល​ស្រុក​បាន​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ហ៊ីង រឿន ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ជា​ប្រពន្ធ​រស់នៅ​ភូមិ​ឃ្លាំងមឿង​ជើង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ជនល្មើស​ឈ្មោះ រិត ជ្រើន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។
IMG-20150125-WA0018
​អ្នកជិតខាង​និយាយ​ថា បុរស​ជា​ប្តី​បាន​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ​ញ៉ឹក​ញាប់ ជា​យូរ​មក​ហើយ​ដល់​ពេល​ថ្ងៃ​កើតហេតុ​ជនល្មើស ចោទប្រកាន់​ប្រពន្ធ​ថា​មាន​សា​ហាយ​ស្មន់​ហើយ​តែងតែ​មាន​ទំនាស់​ពាក្យសំដី​ជាមួយ​គ្នា​ជា​ញឹកញាប់ លុះដល់​ថ្ងៃ​កើតហេតុ កំពុង​ជម្លោះ​ពាក្យសំដី​មិន​ដឹង​ជា​ខឹង​អី​ប្តី​ចិត្តអប្រីយ៍ បាន​យក​កាំ​ប៉ិត​ខ្វែវ​កាប់​ប្រពន្ធ​ចំនួន​ពី​កាំ​ប៉ិត ដាច់​ថ្ពាល់​ឆ្វេង​ពី​គុម្ពត្រជៀក​ដល់​បបូ​ល​មាត់​ហើយ​រត់​គេចខ្លួន​បាត់​។

មន្ត្រី​នគ​បាល​បាន​បន្តថា កន្លង​មក​ជនរងគ្រោះ​និង​ជនល្មើស តែងតែ​មាន​ទំនាស់​ជាមួយ​គ្នា​ជា​ញឹកញាប់ ដោយ​ជនល្មើស​ជា​ប្តី​បាន​ប្រចណ្ឌ​ប្រពន្ធ​ថា មាន​សា​ហាយ​ស្មន់​ពេល​ដល់​ថ្ងៃទី​២៥.​ខែ​មករា​ឆ្នាំ​២០១៥​វេលា​ម៉ោង​១០.​នឹង​៣០​នាទី អ្នក​ទាំង​ពីរ​នាក់​មាន​ទំនាស់​និង​គ្នា នៅ​ក្រោមផ្ទះ ពេល​នោះ​កូនស្រី​បង្កើត​ឈ្មោះ​ជ្រើន អូន​អាយុ​២៤​ឆ្នាំ​បាន​ចូល​មក​ឃាត់​ដោយ​ស្រែក​ថា​ម៉ែ​នឹង​ពុក​ឯង​ម៉េច​ចេះ​តែ​ឈ្លោះ​គ្នា​អញ្ជឹង ស្រាប់តែ​អ្នក​ទាំង​ពីរ​មិន​ស្តាប់​ទេ ភ្លាមនោះ​ជនល្មើស​ជា​ប្តី បាន​ទាញ​កាំបិទ​ខ្វែវ​មក​កាប់​ជនរងគ្រោះ ត្រូវ​ថ្ពាល់​ឆ្វេង​ដាច់​ពី​គុម្ពត្រជៀក​ដល់​បបូរមាត់ បណ្តាលអោយ​ជនរងគ្រោះ​ដួល​លុតជង្គង់ បន្ទាប់​មក​ជនល្មើស​កាប់​១​កាំបិត​ទៀត​ត្រូវ​ចំ​មុខ​ពី​ក្បាល រហូត​ដល់​ចង្កា​ជំរៅ​ដាច់​ឆ្អឹង​លលាដ៍ក្បាល បណ្តាលអោយ​ស្លាប់​នៅ​និង​កន្លែង​រួច​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​បន្សល់​នៅ​សាកសព​ប្រពន្ធ​៕​

មតិយោបល់