ព័ត៌មានជាតិ

Update៖ បុរស២នាក់រងរបួសធ្ងន់ក្នុងករណីអគ្គិភ័យឆេះហ្គារ៉ាសាំង LHR នៅស្រុកឈូក

កំពត: កាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ តាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត មានករណីអគ្គិភ័យឆាបឆេះហ្គារ៉ាសាំង LHR បណ្ដាលឲ្យមានមនុស្សរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះទី១ឈ្មោះ ឃិន បញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំចត្រី ស្រុកកោះស្ដេច ខេត្តព្រៃវែង។
ទី២ឈ្មោះ ឃិន ខេន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

មូលហេតុ៖ សង្ស័យឆ្លងចរន្តអគ្គិសនី។

ក្រោយកើតហេត សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ នៅទីតាំងខាងលើ រហូតរលត់ទៅវិញ៕

 

មតិយោបល់