ព័ត៌មានជាតិ

កីឡាករ​ប្រដាល់​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​ទាំង ១០ លើ​សង្វៀន​

​មាន​មនុស្ស​ខ្លះ​គិតថា ជា​កីឡាករ​ប្រដាល់​គ្រាន់តែ ឡើង​សង្វៀន ២ ទៅ ៣ ដង​ក្នុង​មួយឆ្នាំ នឹង​ទទួលបាន​ចំណូល​យ៉ាង​ច្រើនសន្ធឹក ពោល​គឺ​ចំណាយពេល​ខ្ពស់​បំផុត​គឺ ៣៦ នាទី ក្នុងជំនួប​ប្រយុទ្ធ ។ ជាមួយនឹង​គ្នា​នេះដែរ ទោះជា​ចាញ់​ឬ​ឈ្នះ ក៏​គេ​ទទួលបាន​ថវិការ​ដូចគ្នា​ផ​ងដែរ​។​

​តែ​ផ្ទុយ​មកវិញ​ក្នុង​រយៈពេល ៣៦ នាទី មាន ១២ ទឹក ក្នុង ១ ទឹក​មាន ៣ នាទី ដោយ​អ្នក​ប្រយុទ្ធ​ទាំងនោះ ត្រូវ​អនុវត្តន៍ ៣ ខែ មុន​នឹង​ឡើង​សង្វៀន និង​ទទួល​បាន​របប​អាហារ​ដ៏​តឹងរឹង និង​ហាត់ប្រាណ ដើម្បី​ឲ្យ​រូបរាង​សមជា​កំពូល​ប្រយុទ្ធ​។​

​តែ​ទោះជា​យ៉ាងណា​ដើម្បី​ក្លាយខ្លួន​ជា​កីឡាករ​ល្បី និង​មាន​ទឹកប្រាក់​ច្រើនសន្ធឹក ទាល់តែ​វាយ​គូប្រកួត​ឲ្យ ដួល និង​សន្លប់ រាល់​ការប្រកួត ជាពិសេស​គ្រង​តំណែង​ខ្សែក្រវ៉ាត់​ធំ ៗ ទើប​មាន​ទឹកប្រាក់​ច្រើនសន្ធឹក ដែល​មិន​ងាយស្រួល​ដូច​គិត​ឡើយ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ សម្រាប់​អ្នក​ដែល​ចង់ដឹង ពី​ចំនួន​ទឹកប្រាក់ កីឡា​ករទាំង ១០ ដែល​មាន​ចំណូល​ច្រើនជាងគេ​រាល់ពេល​ប្រកួត​នោះ មាន​កីឡាករ​ដូចខាងក្រោម​នេះ ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន Clicktop10 ៖
1. Oscar de la Hoya – $53 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer8_zpsede7c933.jpg
2. Evander Holyfield – $35 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer2_zpsccd8ac77.jpg
3. Floyd Mayweather Jr. – $32 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore007/Top10Boxer3_zpsdaa2f239.jpg
4. Wladimir Klitschko – $32 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore007/Top10Boxer10_zpsb5b47327.jpg
5. David Haye – $32 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3D/Top10Boxer1_zps8f85e5f9.jpg
6. Mike Tyson – $30 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer7_zps7fde85a1.jpg
7. Lennox Lewis – $30 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer4_zpsd94614ca.jpg
8. Manny Pacquiao – $25 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer5_zpsa3574e6e.jpg
9. Vitali Klitschko – $15 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore007/Top10Boxer9_zps275a148d.jpg
10. Miguel Cotto – $8 លានដុល្លារអាមេរិក​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Top10Boxer6_zpscb18c37d.jpg

មតិយោបល់