ព័ត៌មានជាតិ

Beckham គម្រោង​ដាក់ទុន 25 លាន​ដុល្លារ​បង្កើត​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​អាមេរិក​

​កំពូល​កីឡាករ​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​ឆើ្លយ​តប​ទៅ​នឹង​អ្នកកាសែត​នូវ​អ្វី​ដែល​កីឡាករ​រូបនេះ​បាន​ប្រកាស​ប្រាប់​អ្នកគាំទ្រ​ជាង 30 លាន​នាក់​របស់​ខ្លួន​នៅក្នុង Facebook កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​ពិត​ជា​ចាប់អារម្មណ៍​នឹង​បង្កើត​ក្រុមបាល់ទាត់​អាជីព​មួយ​សម្រាប់​ក្របខណ្ឌ Major League របស់​អាមេរិក​ហើយ​រដ្ឋ Florida ជា​ទីតាំង​ដែល​លោក​នឹង​ជ្រើស​យក​សម្រាប់​ក្លឹប​មួយ​នេះ​។​
David-Beckham-Image
​លោក​មិន​បាន​បដិសេធ​នូវ​អ្វី​ដែល​លោក​ប្រកាស​ប្រាប់​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​នោះ​ទេ​ហើយ​កីឡាករ​រូបនេះ​បាន​ថែម​ទាំង​បង្ហើប​ឲ្យដឹង​ថា​ក្លឹប Miami ជា​ក្លឹប​បាល់ទាត់​វ័យក្មេង​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​រូបលោក​ទាំង​កីឡាករ​ក្មេងៗ និង​ទីតាំង​និង​សំណង់​កីឡាដ្ឋាន​ដែលមាន​ស្រាប់​ហើយ​នោះ​។​

​ទោះបីជា​យ៉ាងណា​ក្តី​នៅ​មិនទាន់​មាន​ការសម្រេចចិត្ត​ជា​ផ្លូវការ​នៅឡើយ​ដែរ​ដោយ​លោក​បាន​បញ្ជាក់​ប្រាប់ថា​នឹង​មាន​ការពិភាក្សា​ជាមួយ​ដៃគូ​វិនិយោគ​ផ្សេងទៀត​ក្នុង​គម្រោង​ដ៏​ធំ​មួយ​នេះ​នៅពេល​ដែល​គណៈកម្មាការ​បាល់ទាត់ Major League កំពូល​របស់​អាមេរិក​មួយ​នេះ​នឹង​សម្រេច​បន្ថែម​ក្រុម​អាជីព​ចំនួន 4 ក្រុម​ថែមទៀត​លើ​ចំនួន 19 ក្រុម​ដែល​នឹង​ប្រកួត​ដណ្តើម​ជើងឯក​បាល់ទាត់ Major League ៕​

មតិយោបល់