ព័ត៌មានជាតិ

ជនសង្ស័យចំនួន៩នាក់ ដឹកជញ្ជូននិងជួញដូរសារធាតុញៀន ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

សៀមរាប: កាលពីម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិទីត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងដកហូតបាន៖
ម្សៅក្រាមពណ៌ស ប្រភេទមេតាំហ្វេតាមីន ចំនួន០៣កញ្ចប់ស្មើនិង០៦,៤៥ក្រាម
ជញ្ជីងថ្លឹងសារធាតុញៀន០១គ្រឿង
ទូរស័ព្ទ០៩គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

មតិយោបល់