ព័ត៌មានជាតិ

ការប្រើសារធាតុញៀនបំផ្លាញអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ

ត្បូងឃ្មុំ: កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ គន់ ម៉ាប់ ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាថ្នាំញៀនចំនួន ០១កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់