ព័ត៌មានជាតិ

(មានវីដេអូ) ស្រវឹងជោកជាំ បើករថយន្តបុករះម៉ូតូនិងតូបលក់បាយ របួសធ្ងន់២នាក់

ភ្នំពេញ: រថយន្ដ​ហ៊ាយឡែនឌ័រមួយគ្រឿង​ បើកក្នុងស្ថានភាពស្រវឹងបុក​រះម៉ូតូ​និង​តូប​លក់បាយ​ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​ កាលពីវេលា១៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦​ ជិតផ្សារតូច​តាមបណ្ដោយលេខ៩៣​ ស្ថិតក្នុងសង្កាត់​ទួលសង្កែ​រ​ ខណ្ឌឫស្សីកែវ។​

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​បានឲ្យគេដឹងថា មុនពេលកើតហេតុ គេយើញបុរស២ ជិះរថយន្ដហ៊ាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​2AC-9766 ជិះយ៉ាងលឿងចេញពីហាងមួយកន្លែង​ ក្នុងស្ថានភាពស្រវឹង​ ខណ:មកដល់ចំណុចកើតហេតុ​ រថយន្ដ​ក៏ជិះទៅបុកម៉ូតូម៉ាកវីវាមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ ហើយរថយន្ដមិនព្រមឈប់ក៏ជិះបន្ដទៅបុកតូបអ្នកលក់​បាយ​ បណ្ដាលឲ្យ​បុរសអ្នកលក់បាយម្នាក់រងរបួសធ្ងន់ត្រូវរថយន្ដដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​។ ចំណែកអ្នក​បើក​រថយន្ត​បង្ក​ ភ្លាមនោះត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាននៅ​ចំណុចកើតហេតុខាងលើ​ រួចក៏ត្រូវប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់មួយដៃមួយជើង​ ​ទើប​​ប្រគល់ឲ្យសមត្ថកិច្ច។​

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​ចុះមកដល់ចំណុចកើតហេតុ​ នាំជន​បង្កទៅប៉ុស្ដិ៍នគរបាលសង្កាត់ទួលសង្កែរ ដើម្បីធ្វើការសាកសួរ និងដោះស្រាយ​តាមនិតិវិធី​៕

drunk

drunk1

drunk2

dunk3

drunk3

មតិយោបល់