ព័ត៌មានជាតិ

ក្រុមការងារអង្គភាព Post News ចូលរួមដាំដើមជីវិតនៅសមុទ្រទឹកសាបពោធិ៍សាត់ជាមួយក្រុមការងារABC

ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News ដឹកនាំដោយលោក ស្រេង ដារ៉ា CEO Post News នាព្រឹកថ្ងៃទី៣១កក្កដានេះ បាន និងកំពុងចេញដំណើរទៅចូលរួមដាំដើមជីវិតនៅសមុទ្រទឹកសាបក្បែររមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅតំបន់តំណាក់ក្រាញ់ ភូមិបំណក់ ជុំដំណាក់ក្រាញ់ នាស្រុកក្រគ ខេត្តពោធិ៍សាត់ ដោយរួមជាមួយ ក្រុមការងាររបស់ស្ថានីយ៍វិទ្យុABC ដែលបានរៀបចំកម្មវិធីដាំដើមឈើ ក្រោមប្រធានបទ “ដាំដើមជីវិត” នៅសមុទ្រទឹកសាប នាខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ។

ក្នុងនោះដែរក៏មានថ្នាក់ដឹងនាំក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយអគ្គិសនីកម្ពុជា នឹងមហាជនជាច្រើនរយនាក់ផងដែរ។ នៅក្នុងពិធីនោះដែរ អង្គភាពសារព័ត៌មាន Post News នឹងផ្សាយបន្តផ្ទាល់ពីកន្លែងប្រារព្ធពិធីជូនប្រិយមិត្តផងដែរ៕

photo_2016-07-31_06-03-11

photo_2016-07-31_06-03-12

photo_2016-07-31_06-03-13

photo_2016-07-31_06-03-14

photo_2016-07-31_06-03-15 (2)

photo_2016-07-31_06-03-15

photo_2016-07-31_06-03-16

photo_2016-07-31_06-03-17 (2)

photo_2016-07-31_06-03-17

photo_2016-07-31_06-03-19

photo_2016-07-31_06-03-20

photo_2016-07-31_06-03-21

photo_2016-07-31_06-03-22

photo_2016-07-31_06-03-32

photo_2016-07-31_06-03-33

photo_2016-07-31_06-03-18

photo_2016-07-31_06-12-56

photo_2016-07-31_06-12-57

photo_2016-07-31_06-12-58

photo_2016-07-31_06-13-00 (2)

photo_2016-07-31_06-13-00

មតិយោបល់