ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់លើអ្នកលក់ដូរអណាធិបតេយ្យ រំលោភចំណីផ្លូវ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់បរិស្ថាន កម្លាំងប្រជាការពារក្រុងចុះរៀបចំសណ្តាប់ធ្នាប់លើអ្នកលក់ដូរអណាធិបតេយ្យ រំលោភចំណីផ្លូវ តាមបណ្តោយផ្លូវអូរ២ ពីចំណុចកែងសាលាមិត្តភាព រហូតដល់ស្ពានអូរ១ ។

ជាគោលការណ៍ រដ្ឋបាលក្រុងបានណែនាំបងប្អូន ឲ្យរុះរើចេញ ដោយទុករយៈពេល១ថ្ងៃ ចំពោះសម្ភារៈដែលម្ចាស់ទុកចោល រដ្ឋបាលក្រុងបានស្ទួនយកមករក្សាទុក នៅសាលាក្រុង ព្រះសីហនុ មានដូចជា៖ តុឈើ ឆត្រ រទេះ ឡានចាស់១ ទូកញ្ចក់ឆ្នៃ១ ស្លាក២៕

មតិយោបល់