ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម (បើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់) ត្រង់ចំណុចមុខបុរី ឃិត ឈឿន ផ្លូវ១០៦K ស្ថិតភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោ ១១ និង ៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ ហាក់ សុភានិត ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីសាព័ត៌មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។
ជនរងគ្រោះទាំង០២នាក់រួមមាន៖
១/ឈ្មោះ វឿន ផានិត ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបកម្មករោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ (ស្លាប់)
២/ឈ្មោះ សួន លាស់ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរបបើករថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ (របួសក្បាលធ្ងន់) ។
សម្ភារៈខូចខាត៖ ម៉ូតូ០២គ្រឿង
-ម៉ាក សេ១២៥ ណព៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-5363 របស់ជនរងគ្រោះ
-ម៉ាក និច ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ព្រះវិហា 1C-6340 របស់ជនរងគ្រោះ។
សម្ភារៈបន្សល់ទុក៖ រថយន្ត០១គ្រឿងម៉ាក តូយូតាប្រុស ពណ៌ប្រះផះ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2BD-6717 ជារបស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

មតិយោបល់