ព័ត៌មានជាតិ

ម៉ូតូ ប៉ះគ្នាជាមួយរថយន្តកែច្នៃ ផ្ដាច់ជីវិតបុរសម្នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយរថយន្តកែច្នៃមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខអង់តែន០៩ ស្ថិតនៅភូមិចម្ការជៃ្រត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សាកសពឈ្មោះ សឿន ពៅ ភេទប្រុស អាយុ២៣ ឆ្នាំ សព្វថ្ងៃរស់ នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុខរបរកសិករ។

ម៉ូតូបង្ក ម៉ាកវីនន័រ150 ពណ៌ក្រហម គ្មានស្លាកលេខ បានបុកចំពីក្រោយ រថយន្តកែច្នៃ ម៉ាកដំរី ពណ៌បៃតង គ្មានពាក់ស្លាកលេខ បើកដោយឈ្មោះ អ៊ំ បឿន ហៅង៉ោល អាយុ ២៣ឆ្នាំ ភេទប្រុស រស់នៅភូមិគ្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុខរបរកសិករ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ច បានបញ្ជូនមកអធិការដ្ឋានរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់