បាត់ដំបងៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៧ មិថុនា ២០១៨ មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងភូមិខ្នារមាស ឃុំខ្នាចរមាស ស្រុកបវេល។
ស្ត្រីរងគ្រោះឈ្មោះ កាក់ គឹមស្រន់ អាយុ២០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកខ្សែគោទៅចង.ក នៅក្នុងផ្ទះដោយចាក់គន្លឹះជាប់ពីខាងក្នុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារស្ត្រីរងគ្រោះ បានលេងល្បែងឡូតូចាញ់ ហើយសុំលុយប្ដីលេងបន្តមិនបាន ទើបត្រលប់មកផ្ទះវិញ ក៏សម្រេចចិត្តធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនភ្លាមៗតែម្ដង។
ប្រភពពីសាក្សីដែលដឹងរឿងហេតុ បានបន្ថែមថា នៅថ្ងៃកើតហេតុនោះ គេឃើញស្ត្រីខាងលើលេងល្បែងឡូតូ នៅក្នុងភូមិ ហើយចាញ់អស់លុយប្រហែល១០ម៉ឺនរៀល។ ពេលនោះគេឃើញបុរសជាប្ដី ជិះម៉ូតូទៅដល់ហៅប្រពន្ធមកផ្ទះ តែប្រពន្ធហាក់មិនអស់ចិត្ត ក៏សុំលុយប្ដី១ម៉ឺនរៀលបន្ថែមទៀតដើម្បីលេងបន្ត តែប្ដីមិនឲ្យ និងលួងប្រពន្ធឲ្យទៅផ្ទះវិញ។
នៅពេលនោះ ស្ត្រីរងគ្រោះមិនព្រមជិះម៉ូតូ ទៅផ្ទះវិញជាមួយប្ដីនោះទេ ខណៈត្រលប់ទៅវិញផ្ទះដោយខ្លួនឯង ទំនងជាខឹងប្ដីមិនឲ្យលុយលេងបន្ត ក្រោយពីទៅដល់ផ្ទះមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានការភ្ញាក់ផ្អើលថា ស្ត្រីរងខាងលើបានចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះទៅហើយ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់