ព័ត៌មានជាតិ

ក្រុមចោរលួចកាច់សោរ.ក ម៉ូតូ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

ភ្នំពេញ: មុខសញ្ញាក្រុមចោរកាច់សោរ. ក ម៉ូតូ ០៤នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ នៅចំណុច ផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០៩និង៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលត្រូវបានក្រុមចោរ ខាងលើ កាច់សោរ. ក យកម៉ូតូបាត់។

១/ ឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ សេន សាគី ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ អ៊ី ណាវី ភេទប្រុស អាយុ ២៣ឆ្នាំ ,៤/ ឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពលួចកាច់សោរ. ក ម៉ូតូ ខាងលើ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃរយ:ពេលមួយឆ្នាំមកហើយ ក្រោយពេលប្រើប្រាស់គ្រឿងញៀនហើយ ពួកគេ តែងតែឆ្លៀតឳកាសចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់សោរ. ក ម៉ូតូ ,ទូរស័ព្ទដៃ និងសម្ភារ:មានតម្លៃ ដែលម្ចាស់ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើនលើកមកហើយដែរ ។

ទើបនៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យទាំង ០៤នាក់ ខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕

 

មតិយោបល់