ព័ត៌មានជាតិ

ហួសចិត្ត! បុរសម្នាក់បែកថ្នាំដល់កម្រិតកំពូល ទាញកាំបិតដេញកាប់ឪពុកម្ដាយរត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ: យុវជនម្នាក់ សង្ស័យប្រើប្រាស់សារធាតុញៀនដល់កម្រិតកំពូល លែងដឹងខុសត្រូវ រហូតដល់ ថ្នាក់ទាញកាំបិតដេញកាប់ឪពុកម្តាយ ជាអ្នកមានគុណខំបង្កើតនិងបីបមថ្នមថែរតាំងពីតូចរហូតដល់ធំព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បង្កឲ្យក្រុមគ្រួសារទទួលរងការភិតភ័យរត់ចែកជើងគ្នា មកប្តឹងប៉ូលិសចាប់ឲ្យខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបុរីសុខសាន្ត ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ញឹក សុផាន់ណា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពត៌មានពីឪពុកម្តាយរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា កូនប្រុសរបស់គាត់ម្នាក់នេះ លែងស្លាប់ដំបូន្មានរបស់ឪពុកម្តាយហើយ កន្លងមកតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ បង្កបញ្ហាក្នុងគ្រួសារ ក៏ដោយសារសេពគ្រឿងញៀន រហូតដល់លែងស្គាល់គុណទោសបុណ្យបាប លែងស្គាល់ឪពុកម្តាយ បង្កហិង្សាក្នុងគ្រួសារ យកកាំបិតដេញកាប់ ឪពុកម្តាយ បង្កឲ្យមានការភ័យខ្លាច។

ប្រភពដដែលបន្តទៀតថា នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៩នេះ អំណាចនៃគ្រឿងញៀន ធ្វើឲ្យកូនប្រុសរូបនេះហ៊ានយកកាំបិត ដេញកាប់ឪពុកម្តាយ បង្កឲ្យការភិតភ័យ រត់ចែកជើងគ្នា ទ្រាំលែងបានទើបនៅវេលាម៉ោង៥ល្ងាចមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនបាន ជនបង្កបញ្ហាខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគបាលចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់