ព័ត៌មានជាតិ

ហាយឡែនឌឺពន្លះឆ្លាម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ព្រះវិហារ: កាលពីវេលាម៉ោង ១០ និង ១៥នាទី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៌ស្ក បើកបរដោយឈ្មោះ ឡា ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចលើបានបុកជាមួយរថយន្តម៉ាក កាមេរីឆ្លាម បើកបរដោយឈ្មោះ ម៉ាប់ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿង៕

មតិយោបល់