កណ្ដាលៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)មិនរៀងចាល
ចំណុចផ្ទះជនសង្ស័យឈ្មោះ អុន ស្រីណុច ភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ ៣នាក់ ស្រីម្នាក់ ៖
១-ឈ្មោះ អុន ស្រីណុច ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្ននៅ ភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់មិនរៀងចាល ) ឃាត់ខ្លួន។
២-ឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិ ត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
៣-ឈ្មោះ តាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅភូមិ ត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
វត្ថុតាងដកហូត៖
-ឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត
-ទូរសព្ទ័ដៃ០១គ្រឿងម៉ាក iPhone 6S
-រថយន្ត ១គ្រឿងម៉ាក ហាយលែនឌ័រ(HIGHLANDER) ពណ៌ស ផ្លាកលេខ ភ្នំពេពញ 2BB-0355 ស៊េរី ២០០៥ ។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលម្កាក់ បានទទួលព័ត៌មាន ពីកម្លាំង មហាជនល្អថា មានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀនក្នុងផ្ទះ ភ្លាមនោះកម្លាំងប៉ុស្តិ៍ម្កាក់ បានសហការជាមួយ កម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញាកំពុងជក់ថ្នាំញៀន ក្នុងផ្ទះចំនួន ៣នាក់ ម្នាក់ទៀតរត់គេចខ្លួន ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបាន ០២នាក់ និងឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កែវ វុទ្ធី បានឆ្លើយថា ខ្លួនបានឲ្យលុយចំនួន ១០ដុល្លារ ទៅឈ្មោះ តាក់ ដើម្បីទិញថ្នាំញៀនយកមកជក់ជាមួយឈ្មោះ អុន ស្រីណុច ទិញពីស្វាយប៉ាកយកមកជក់ទាំងអស់គ្នា។
ដោយមានបទបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្តាល និងមានការសម្រប សម្រួលឯកភាពដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកនាយប៉ុស្តិ៍ រដ្ឋបាល លោកប្រធានក្រុមប្រឹក្សាឃុំម្កាក់ លោកមេភូមិ ក្រុមគ្រួសារជនសង្ស័យ និងនៅចំពោះមុខជនសង្ស័យ សមត្ថកិច្ចបានឆែកផ្ទះជនសង្ស័យឃើញមានឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់វេច ខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់