ព័ត៌មានជាតិ

David​ ​Beckham​ ​ប​ញ្ច​ប់​​អា​ជី​ព​​ក្រោ​យ​ពី​​ជួ​យ​​ក្លិ​ប​​ឲ្យ​​ឈ្នះ​​ពាន​ ​Major​ ​League​ ​Soccer

កីឡាករ David Beckham ដែល​ជា​ខ្សែបម្រើ​ដ៏​ឆ្នើម​នៃ​ក្លិប LA Galaxy បាន​ជួយ​ឲ្យ​ក្លឹប​នេះ យក​ឈ្នះ​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Major League Soccer ហើយ​បាន​ការពារ​តំណែង​ជើងឯក​របស់ខ្លួន ២ រដូវ​កាល ក្រោយ​ពី​ឈ្នះ​ការប្រកួត​លើ​ក្រុម Houston Dynamo កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ​។​

​ជំនួប​រវាង​ក្លិប LA Galaxy និង Houston Dynamo ក៏​មាន​វត្តមាន​អ្នក​ប្រដាល់​ល្បី​មួយ​រូប​គឺ Oscar de La Hoya ផងដែរ ដែល​ជា​អតីត​ជើងឯក​ប្រដាល់​ពិភពលោក កីឡាករ​រូបនេះ​មាន​ភាគហ៊ុន ២៥ ភាគរយ​នៅក្នុង​ក្លឹប Houston Dynamo​។ ការប្រកួត​រវាង​ក្លិប​ទាំងពីរ អាច​រក​លទ្ធផល​ឈ្នះ​បណ្តោះអាសន្ន​នៅ​ចុង​តង់​ទី ១ នាទី​ទី ៤៤ ដោយ​កីឡាករ Calen Carr ជា​អ្នក​មាន​ឱកាស​រក​គ្រាប់​នាំមុខ​ដំបូង​ឲ្យ​ក្រុម Dynamo 1-0​។ ដោយឡែក​ការប្រកួត​នៅក្នុង​តង់​ទី ២ បន្ត​ទៀត​នោះ​ក្រុម LA Galaxy ក៏​បាន​វាយ​សម្រុក​មកវិញ ដោយ​កីឡាករ Juninho លើ​កបាល់​ពី​ចំងាយ​ទៅឲ្យ​កីឡាករ​ខ្សែការពារ Omar Gonzalez​បំប៉ោង​សំណាញ់​តាម​បាន​ស្មើ 1-1 បន្ត ៥ នាទី​ក្រោយមក​ទៀត​ប៉ុណ្ណោះ ក្រុម LA Galaxy មានឱកាស​ជា​លើក​ទី ២ ក្រោយ​ពី​កីឡាករ​ខ្សែការពារ​របស់ Dynamo យកដៃ​ទៅ​រាំង​បាល់ និង​អាជ្ញាកណ្តាល​ផ្តល់​បាល់​ប៉េណាល់​ទី ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាមេរិក Lendon Donavan ស៊ុត​បំប៉ោង​សំណាញ់​នាំមុខ 1-2 ហើយ​រឿង​ដដែល​នេះ​ក៏​កើតឡើង​ម្តងទៀត និង​លើក​នេះ​ផ្តល់​ឱកាស​ទៅ​ហើយ​កីឡាករ​អតិ​ត​ខ្សែប្រយុទ្ធ​ក្រុម Spurs និង Liverpool, Roddie Keane ស៊ុត​គ្រាប់​ជ័យជំនះ 1-3​។​

​រំឭក​ផងដែរ​ថា​ស្រប​ពេល​ដែល​បញ្ចប់អាជីព​នេះរបស់កីឡាករDavid Beckham​ ​​​ក្លឹប​ក៏​បាន​បង្ហើប​ឲ្យដឹងថា កីឡាករ​ដែល​មាន​សមត្ថភាព​មក​ជំនួស​កន្លែង​ខ្សែ​បម្រើ David Beckham នោះ​មាន​តែ​ខ្សែបំរើ​សញ្ជាតិ​ប្រេ​ស៊ីល​គឺ Ricardo Kaka​តែប៉ុណ្ណោះ​៕.


មតិយោបល់