ព័ត៌មានជាតិ

Updated៖ បុរសម្នាក់បាត់ពីផ្ទះមួយយប់ ២ថ្ងៃ ស្រាប់តែប្រទះឃើញសព ចងលួសជាប់កង់ និងចង្កេះអណ្តែតទឹកទន្លេ

ស្វាយរៀង: នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង/ខេត្តស្វាយរៀង មានករណីប្រទះឃើញសពបុរសម្នាក់ ចងលួសជាប់ចង្កេះអណ្តែតទឹកទន្លេ។

ជនរងគ្រោះឈ្មោះ​ ឌុន ចម្រើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាមនុស្សមានសតិមិនគ្រប់។

ដំណើររឿង៖ មានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងសហការជាមួយកម្លាំងជំនាញ ប៉ុស្តិ៍ ខេត្ត និងលោកគ្រូពេទ្យ ធ្វើការត្រួតពិនិត្យកោសល្យវិច័យសព ផ្អើលដល់ក្រុមគ្រួសារជនរងគ្រោះ មកមើលឃើញថា ជាសាច់ញាតិរបស់ខ្លួន ដែលបានចេញពីផ្ទះតាំងថ្ងៃទី១៧ម្ល៉េះ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក សពប្រគល់ជូនឪពុកម្ដាយបងប្អូន យកទៅធ្វើបុណ្យ៕

មតិយោបល់