ព័ត៌មានជាតិ

បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ នៅជម្ពូវ័ន ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បុរសម្នាក់ដែលបច្ចុប្បន្ន កំពុងបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅម្ដុំជម្ពូវ័ន១ សង្កាត់ចោមចៅ១ សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

បុរសដែលមានសំណាងម្នាក់នេះ មានឈ្នោះ កុយ វណ្ណា អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងបម្រើការងារជាកម្មកររោងចក្រកាត់ដេរ ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅដែលស្ថិតនៅ ទីតាំងភូមិសាស្ត្រខាងលើនេះ លោក កុយ វណ្ណា បានរៀបរាប់ប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពមានការខ្វះខាត និងមានកូនស្រីម្នាក់ នៅក្នុងបន្ទុកផងនោះ បច្ចុប្បន្ន លោកបានសម្រេចចាកចេញពីស្រុកកំណើតនៅឯភូមិកន្លង់ជុំ ឃុំផុស ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មករស់នៅរាជធានីភ្នំពេញ ដោយបម្រើការងារជាកម្មកររោងចក្រកាត់ដេរ។

លោកបានបន្តទៀតថា ជារៀងរាល់ថ្ងៃ នៅពេលដែលទៅធ្វើការនៅរោងចក្រកាត់ដេរ ហើយអស់កម្លាំង លោកតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប់ជាប្រចាំ។ ដោយឡែក ស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការងាររោងចក្រ លោកក៏ពឹងបងស្រីដែលរស់នៅ និងធ្វើការជាមួយគ្នាឱ្យជួយទិញភេសជ្ជៈខារ៉ាបាវចំនួនមួយកំប៉ុង សម្រាប់ទទួលទាននៅពេលត្រឡប់ទៅផ្ទះវិញ។ លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះលោកពិតជារីករាយ និងរំភើបជាខ្លាំង ហើយក៏ស្រែកហៅអ្នកជិតខាង ឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង ។

លោកបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនសាងសង់ផ្ទះ សម្រាប់រស់នៅឯស្រុកកំណើតឱ្យបានសមរម្យ ហើយនឹងឈប់សម្រាកពីការងារជាកម្មកររោងចក្រកាត់ដេរ ទៅបង្កើតមុខរបរថ្មី សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនស្រីទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ១០០០រង្វាន់ , ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

មតិយោបល់