ព័ត៌មានជាតិ

បុរសម្នាក់ចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិ ទៅជួបសង្សារត្រូវជនសង្ស័យធាក់ផ្ដួលយកម៉ូតូ

ភ្នំពេញ: កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ ជនរងគ្រោះឈ្មោះ វ៉ាន់ សៅណាត់ ភេទប្រុស អាយុ ១៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IC-4341 មានលេខតួ និងលេខម៉ាស៊ីន 5644343 ចេញពីកន្លែងផឹកស៊ីនៅផ្ទះមិត្តភក្តិ ស្ថិតក្នុងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ម្នាក់ឯងទៅជួបសង្សារឈ្មោះ ឡាង ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើមកដល់ចំណុច ច្រមុះជ្រូកវត្តហារ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩និង០៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន ០៤នាក់ មិនស្គាល់ឈ្មោះ ជិះម៉ូតូ ០២គ្រឿង ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-1924 និង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ រួចប្រើមួកសុវត្ថិភាពវ៉ៃក្បាលជនរងគ្រោះថែមទៀត ហើយជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅតាម ផ្លូវទំនប់៧មករា (ផ្លូវសណ្តរស្ទឹង) ពីកើតទៅលិចបាត់តែម្តង ។

ក្រោយពីកើតហេតុជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖

១/ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ។
២/ឈ្មោះ ឈឹម ឡូរ៉េន ភេទប្រុស អាយុ ២០ឆ្នាំ។
៣/ឈ្មោះ សយ ប៊ុនហួរ ភេទប្រុស អាយុ ១៩ឆ្នាំ។

ភស្តុតាង ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IC-4341 មានលេខតួ និងលេខម៉ាស៊ីន 5644343 (របស់ជនរងគ្រោះ) ត្រង់ចំណុចស្តុបផ្លូវ២១៧ កែងផ្លូវបត់ចូលបុរីវិមានសុភមង្គល ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់ ៕

មតិយោបល់