អាល្លឺម៉ង់ៈ អ្នកនាំពាក្យប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុបាញ់ប្រហារចំនួន ២ លើក កាលពីល្ងាចថ្ងៃពុធ ក្បែរទីក្រុងហ្វ្រែងហ្វើត នៃប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់បានឲ្យដឹងថា ការបាញ់ប្រហារនេះ បានសំដៅទៅកាន់ទីប្រជុំជនហាណា ដែលស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីក្រុងហ្វ្រែងហ្វើត។
ដោយប៉ូលិស បាននិយាយថា នៅមិនទាន់ច្បាស់ទេថា មានចំនួនអ្នកវាយប្រហារប៉ុន្មាននាក់ តែសន្និដ្ឋានថា មានច្រើននាក់ ដែលបានបើកការបាញ់ប្រហារដ៏សាហាវមួយនេះ៕
មតិយោបល់